ភ្នំពេញ៖រ ដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ៨នាក់ និងស្លាប់ម្នាក់។
ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ១០នាក់ ស្រុកកំពង់សៀម ០៣នាក់, ស្រុកកងមាស ០៤នាក់,ស្រុកកោះសូទិន ០១នាក់, ស្រុកចំការលើ ១២នាក់, ស្រុកជើងព្រៃ ០១នាក់, ស្រុកព្រៃឈរ ០៨នាក់, ស្រុកស្ទឹងត្រង់ ០៣នាក់, ស្រុកស្រីសន្ធរ ០៣នាក់ មកពីខេត្តកំពង់ធំ ០១នាក់ និងខេត្តត្បូងឃ្មុំ ០១នាក់។
ដោយឡែក ចំពោះករណីស្លា ប់ ដោយសារកូវីដ-១៩ លើស្ត្រីជនជាតិខ្មែរឥស្លាម ឈ្មោះ ថាស់ ណុប អាយុ ៥៣ឆ្នាំ រស់នៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ៕



