ឃាត់ខ្លួន មនុស្ស៦នាក់ ជុំគ្នាលេងអុក ក្នុងតូបកាហ្វេ មួយកន្លែង នៅក្រុងតាខ្មៅ

0

ភ្នំពេញ៖ ក្រោមការដឹកនាំ បញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលតាខ្មៅ ស្រាវជ្រាវនិងបង្ក្រាប ឃាត់ខ្លួនបុគ្គល ដែលតែងតែជួបជុំគ្នាលេងអុក ជាប្រចាំមួយករណី ឃាត់ខ្លួនជនសង្ស័យ០៦នាក់ មិនគោរពវិធានការ រដ្ឋបាល ។

យោងតាមស្នងនគរបាលខេត្តកណ្ដាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៥:១០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តកណ្តាល សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាល រដ្ឋបាលតាខ្មៅ បានចុះទៅដល់ទីតាំងកើតហេតុ ឃើញមានការបើកប្រមូលផ្តុំ ជួបជុំគ្នាហាងកាហ្វេ លេងអុក ដែលល្មើសនិងវិធានការសុខាភិបាល មិនគោរពវិធានការរដ្ឋបាល ស្ថិតនៅភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងប្រតិបត្ដិការនេះដែរ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ មកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យ ចំនួន០៦នាក់
១. ឈ្មោះ លឹម ធី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ (ម្ចាស់តូប) ។
២. ឈ្មោះ បេង សុជាតិ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ កម្មករ (ភ្ញៀវ)
៣.ឈ្មោះ ជាង ចំរើន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប (ភ្ញៀវ)
៤.ឈ្មោះ យក់ ហ៊ន ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ នៅផ្ទះ (ភ្ញៀវ)
៥.ឈ្មោះ អ៊ុ ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ កម្មករ (ភ្ញៀវ)
៦.ឈ្មោះ កាំង ឃាង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ លក់ដូរ (ភ្ញៀវ)៕