ស្ថានភាព ជំងឺកូវីដ១៩ នៅខេត្តបិទខ្ទប់ទាំង៨

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៥ សីហា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តី ពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

ក្នុងចំណោមខេត្តទាំង៨រួមមាន៖

+ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៨នាក់ថ្មី និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៦៨នាក់ ។

+ខេត្តពោធិ៍សាត់​(មិនមានតួលេខ)

+ខេត្តប៉ៃលិន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមាន អ្នកជំងឺកូវីដ-១៩ ចំនួន ១៣ករណី និងជាសះស្បើយ ចំនួន ១៤នាក់។

+ខេត្តបាត់ដំបង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន១០៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ១១១នាក់ និងស្លាប់២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៩២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៣៤២នាក់ និងកំពុងសម្រាកព្យាបាល១.៥៤០នាក់ ស្លាប់៤៧នាក់។

+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៣៨នាក់ថ្មី និងមានអ្នកជាសះស្បើយ ២៦២នាក់ ។

+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៧៨នាក់ថ្មី ក្នុងនោះ (៤១ករណី សហគមន៍ និង៣៧ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៥០ នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.១៤៩ នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.២២៩ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៩១០ នាក់ ស្លាប់ចំនួន៩នាក់។

+ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣០នាក់ បន្ថែមទៀត នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦៧៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣៧៤នាក់ និងកំពុងសម្រាកព្យាបាល៣០២នាក់ ស្លាប់២នាក់។

+ខេត្តសៀមរាប នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៨នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ចំនួន១០០នាក់ និងស្លាប់ចំនួន២នាក់ ។ សូមបញ្ជាក់ថា ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩៤៥នាក់ បានព្យាបាលជាសះស្បើយចំនួន២៦៩៥នាក់ ស្លាប់៥៧នាក់ និង២១៩៣នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក៕