ភ្នំពេញ៖ បុរសម្នាក់ សម្រេច ចិត្ត លោតទឹក លើ ស្ពាន ជ្រោយចង្វា ដោយ បន្សល់ទុកម៉ូតូកង់ បី ១ គ្រឿង រួមទាំងស្បែកជើងមួយគូ បង្ករការភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៤ទៀបភ្លឺ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ នៅលើ ស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បាន ឲ្យដឹងថា នៅវេលា កើតហេតុ គេ ឃើញបុរសម្នាក់បើកម៉ូតូ កង់បីឥណ្ឌា ឡើងលើ ស្ពានជ្រោយចង្វារចាស់ ពីលិចទៅ កើត លុះដល់ពាក់កណ្ដាលស្ពានស្រាប់តែ បុរស រូបនោះ ឈប់ ម៉ូតូកង់បី ហើយឈរមួយសន្ទុះ ធំ ស្រាប់តែ ហក់ឡើងលើ បង្កាន់ដៃស្ពាន លោតចុះទៅ ក្រោមបណ្ដាលឱ្យ លិច បាត់ តែម្ដង ដោយ បន្សល់ ទុក តែ ម៉ូតូ កង់ បី នោះ នៅ កន្លែងកើតហេតុ រួមទាំង ស្បែក ជើងផ្ទាត់ មួយគូ ។
ប្រភពដដែលបន្តថា ម៉ូតូកង់បី ឥណ្ឌានោះ ពាក់ស្លាកលេខភ្នំពេញ 1HZ ៥៨៣២ និងលេខកូដផា ស្អាប់ P៤២០៤០ និងស្បែជើងផ្ទាត់ ១គូ ពណ៌ខៀវ នៅ កន្លែងកើតហេតុ ។
បន្ទាប់ពីកើតហេតុ គេ ឃើញសមត្ថកិច្ចចរាចរ គោលដៅ ស្ពានបានមកដល់កន្លែងកើតហេតុ ដើម្បីយកម៉ូតូកង់បី ទៅ រក្សាទុកដើម្បី រង់ចាំបងប្អូន ឬក្រុមគ្រួសារសាច់ញាតិដែល ស្គាល់ស្លាកលេខផា ស្អាប់ នោះមក ទទួលយកទៅវិញ និងរង់ចាំទាល់តែ សពអណ្តែតទឹក ដើម្បីស្រង់ យកទៅ បុណ្យតាមប្រពៃណី ៕


