ភ្នំពេញ៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចផ្លូវក្រាលគ្រួសក្រហមភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប វាងរថយន្តម៉ាក TOYOTA PICK UP ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2C-0409ឆ្នាំផលិត1990 បើកបរដោយឈ្មោះណាំង សេត ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជើង បានរេចង្កូតធ្លាក់ផ្លូវទៅបុកមនុស្ស ដែលកំពុងអង្គុយ នៅក្នុងតូបមុខផ្ទះ បណ្តាលអោយស្លាប់ម្នាក់នៅនឹងកន្លែងកើតហេតុ ។
ជនរងគ្រោះឈ្មោះ អ៊ុល ហាន ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះវាស់វែង និងធ្វើការឃាត់ខ្លួនអ្នកបើកកបររថយន្តបង្ក ហើយប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដេីម្បីអនុវត្តតាមនីតិវិធីបន្ត ៕




