ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបាន រកឃើញមនុស្ស ៨២៨នាក់ទៀត និងយានយន្ត៣៣០គ្រឿង និងពិន័យជាប្រាក់ ចំនួន ៤៤,០០០,០០០រៀល សរុប៤១៩ករណី។
យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ៤១៩ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៨២៨ នាក់ (បញ្ជូនទៅតុលាការ) ១៤នាក់
២.ឃាត់យានយន្ត ចំនួន ៣៣០គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ៤៤,០០០,០០០រៀល។
