ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៩១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១០២នាក់ និងស្លាប់ ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។
គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៧៤៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៤៥៣នាក់ និងកំពុងសម្រាកព្យាបាល១.២០៨នាក់ និងស្លាប់៨៣នាក់។