ភ្នំពេញ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងព័ត៌មានបឋមថា នៅម៉ោងប្រមាណ ០៧យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ មានករណីជនសង្ស័យផ្ទុះអាវុធចំនួន ០៥គ្រាប់ បង្កឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរនៅតាមផ្លូវសាធារណៈ ក្នុងក្រុងព្រះសីហនុ ត្រង់ចំណុចមុខផ្សារលើ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយខ្មាន់កាំភ្លើងផ្ទះអាវុធរួច កម្លាំងជំនាញក៏បានសហការចុះព័ទ្ធចាប់ ហើយឃាត់ខ្លួនមនុស្សប្រុសស្រី ជនជាតិខ្មែរ និងចិនចំនួន ០៣នាក់។
សូមរង់ចាំព័ត៌មានពិស្តារ នៅពេលក្រោយទៀត៕