ភ្នំពេញ៖ កងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីម៉ោង ១០៖១០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានចុះទៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង បានចាប់ខ្លួនជនសង្ស័យ ២នាក់ ។
ជនសង្ស័យទាំង ២នាក់រួមមាន៖ ឈ្មោះ លី សាន់ឆាយ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង និងឈ្មោះ ពុធ ជាវឌ្ឍនា ហៅសៅចាន់ណា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះរស់នៅភូមិកំពង់ឆ្នាំង២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
ជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួនតាមដីកា បញ្ជាឱ្យចូលខ្លួនលេខ 2793លេខ2794 ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ របស់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ពីបទលួចរូបថតទៅបង្កើតគណនី facebook ក្លែងក្លាយដើម្បីឆបោកយកប្រាក់ របស់អ្នកដទៃក្នុងបណ្ដាញសង្គម facebook ប្រព្រឹត្តកាលពីអំឡុងខែមីនា ដល់ខែឧសភា ឆ្នាំ ២០២១ ។
បច្ចុប្បន្ន ជនសង្ស័យការិយាល័យជំនាញ អហខេត្តបាត់ដំបង បានប្រគល់ឱ្យជំនាញ អហ ខេត្តកំពង់ធំចាត់ការតាមនីតិវិធី ៕