ស្ថានភាព ជំងឺកូវីដ១៩ នៅខេត្តបិទខ្ទប់ទាំង៨

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៤ សីហា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តី ពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

ក្នុងចំណោមខេត្តទាំង៨រួមមាន៖

+ខេត្តកោះកុង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៥នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៨២នាក់ និងស្លាប់ម្នាក់។

+ខេត្តពោធិ៍សាត់​(មិនមានតួលេខ)

+ ខេត្តប៉ៃលិន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានរកឃើញវិជ្ជមាន អ្នកជំងឺកូវីដ១៩ ចំនួន៦នាក់ថ្មី និងជាសះស្បើយ ចំនួន ១១នាក់ ។

+ ខេត្តបាត់ដំបង នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន១៣៤នាក់ថ្មី និងមានករណីជាសះស្បើយ៨៨នាក់។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៨២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.២៣១នាក់ និងកំពុងសម្រាកព្យាបាល១.៥៤៥នាក់ ស្លាប់៤៥នាក់។

+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩០នាក់ថ្មី និងមានករណីជាសះស្បើយ ២០៨នាក់ ។

+ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩នាក់ថ្មី ក្នុងនោះ (៣៦ករណី សហគមន៍ និង០៣ ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៥០ នាក់បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥.០៧១ នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ១.០៣៧ នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៤.០២៥ នាក់ ស្លាប់ចំនួន៩នាក់។

+ខេត្តព្រះវិហារ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន០៩នាក់ ស្រី០៥នាក់។ គិតត្រឹមថ្ងៃទី០៤ ខែសីហាឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ១៩សរុប៦៤៦នាក់ស្រី២៩៧ និងកុមារ២២នាក់ និងជាសះស្បើយចំនួន៣៧៤នាក់ ស្រី១៧៥នាក់ កុមារ១៣នាក់ និងស្លាប់០២នាក់។

+ខេត្តសៀមរាប នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន១៤១នាក់ និងស្លាប់ចំនួន២នាក់ ។សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៨៤៦នាក់ បានព្យាបាលជាសះស្បើយចំនួន២៥៩៥នាក់ ស្លាប់៥៥នាក់ និង២១៩៦នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕