វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់អង់គ្លេស បានដឹកមកដល់កម្ពុជាហើយ

0

ភ្នំពេញ ៖ វ៉ាក់សាំង Oxford AstraZeneca ជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា បាននឹងដឹកមកដល់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ហើយនៅរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២១។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំង Oxford AstraZeneca ដែលជាជំនួយទ្វេភាគីរបស់ចក្រភពអង់គ្លេស ចំនួន ៤១៥.០០០ ដូស ជូនរាជរដ្ឋាភិបាលកម្ពុជា។

វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលនេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់ លើកទី២ហើយ ដោយ ៖ លើកទី១ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៧ កុម្ភៈ ជាជំនួយរបស់ចិន លើកទី២ កាលពីថ្ងៃទី២៣ កក្កដា ជាជំនួយរបស់ជប៉ុន។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចដាក់ចេញ នូវយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៣ ឬដូសជំរុញ ជូនដល់មន្ត្រីបម្រើសេវាសាធារណៈ នៅជួរមុខ ដែលកំពុងបម្រើការងារនៅតាមបណ្តាខេត្តនានា ដែលស្ថិតតាមព្រំដែនប្រទេសថៃ ដែលមេរោគបំប្លែងថ្មី ដែលតា កំពុងវាយលុក និងរាលដាល៕