Home សង្គម ជនជាតិថៃ មានសតិមិនប្រក្រតីម្នាក់ លួចឆ្លងដែនចូលកម្ពុជា ត្រូវសមត្ថកិច្ចចាប់បាន

ជនជាតិថៃ មានសតិមិនប្រក្រតីម្នាក់ លួចឆ្លងដែនចូលកម្ពុជា ត្រូវសមត្ថកិច្ចចាប់បាន

0

ភ្នំពេញ៖ ជនជាតិថៃមានសតិមិនប្រក្រតីម្នាក់ លួចឆ្លងដែនខុសច្បាស់ចូលមកកម្ពុជា ត្រូបានកម្លាំងអធិការដ្ឋាននគរបាលខេត្តកោះកុង ឃាត់ខ្លួនកាលពីថ្ងៃទី៣ សីហា ។

ជាជនជាតិថៃនោះមានឈ្មោះ ភិស្ណុ ង៉ាមខាំ ភេទប្រុស អាយុ៣០ឆ្នាំ (ជាជនមានសតិមិនប្រក្រតី) មានទីលំនៅខេត្ត នខនស្រ៊ីធម្មរ៉ាឆ ប្រទេសថៃ ។

តាមចម្លេីមរបស់ជនសង្ស័យរូបនេះ បានបញ្ជាក់ថា ខ្លួនបានធ្វើដំណើរដោយថ្មើរជើង តាមឆ្នេរសមុទ្រ ខាងក្រោយប៉ុស្ដិ៍ ច្រកទ្វាអន្តរជាតិចាំយាម ពេលយប់នៅពេលទឹកនាច ក្នុងគោលបំណង មករកការងារធ្វើ។ លុះចូលមកដល់ទឹកដីកម្ពុជា បានប្រទះឃើញម៉ូតូ១គ្រឿង របស់ប្រជាពលរដ្ឋ ចតចោលនៅ ចញ្ចើមផ្លូវ ក៏បានយកកូនសោរក្នុងកាបូបស្ពាយ មកចាក់រហូតម៉ូតូអាចបើកសោរបាន រួចជនសង្ស័យរូបនេះ ក៏បានជិះចេញមក ដោយគ្មានគោលដៅច្បាស់លាស់ រហូតមកដល់ភូមិសាស្រ្ត ស្រុកកោះកុង។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច កំពុងរៀបចំសុំណុំរឿង ដើម្បីចាត់វិធានការ លើជនសង្ស័យរូបនេះ តាមនីតិវីធីច្បាប់៕

Previous articleមនុស្ស១៨នាក់ ត្រូវបញ្ជួនទៅតុលាការ ក្នុងចំណោមអ្នកល្មើសបម្រាមគោចរ ជាង១ពាន់នាក់ នៅយប់ថ្ងៃទី៤
Next articleបុរសម្នាក់ជិះម៉ូតូ បុកត្រាក់ទ័រសណ្តោងរ៉ឺម៉ក ពីក្រោយបណ្តាលឲ្យស្លាប់ នៅហ្នឹងកន្លែង