ភ្នំពេញ៖ សមត្ថកិច្ចនគរបាល នៃស្នងការដ្ខាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ច បានប្រទះឃើញសាកសពជនរងគ្រោះ ដែលបានបាត់ខ្លួន កាលពីម្សិលមិញ បានអណ្តែតទើរលើឆ្នេរខ្សាច់ឆ្នេរអូរត្រេះ ចំងាយប្រមាណ១០០ម៉ែត្រ ពីសំណង់ផែថ្ម កណ្តាលឆ្នេរអូត្រេះ និងមានចំងាយជាង ១.០០០ម៉ែត្រ ពីកន្លែងបាត់ខ្លួន។
សូមរំលឹកថា នៅវេលាម៉ោង ៤កន្លះ រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ករណីភ្ញៀវទេសចរជនជាតិខ្មែរ មកពីរាជធានីភ្នំពេញ បានចុះលេងទឹកសមុទ្រ មានគ្នាចំនួន ០៤នាក់ បានបាត់ខ្លួន ០១នាក់ នៅចំនុចឆ្នេរអូរត្រេះ១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ខណៈនៅតាមឆ្នេរនេះ មានខ្យល់និងទឹករលកខ្ពស់។
ជនរងគ្រោះមានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និងទេសចរណ៍៕




