ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ បានឱ្យដឹងថា រកឃើញ អ្នកវិជ្ជមាន វីរុសកូវីដ–១៩ ចំនួន៣នាក់ ជាអាជីវករ ផ្សារបឹងសាឡាង (ផ្សារក្រមួន) ដែលមានទីតាំងស្ថិតនៅ ផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងប្រតិបត្តិការចុះយកសំណាក ស្វែងរកបុគ្គលសង្ស័យ ឆ្លង វីរុសកូវីដ–១៩ បំប្លែងថ្មី Delta នៅល្ងាចថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ នេះ។


