ខឹងឳពុកស្ដីបន្ទោសបន្តិចបន្តួច កូនតិរច្ឆានចិត្តក្ដៅ ទាញដំបងសំពងឳពុកបាក់ដៃម្ខាង

0

ភ្នំពេញ៖ គ្រាន់តែឳពុកស្ដីបន្ទោសបន្តិចបន្តួចសោះ កូនប្រុសញៀនថ្នាំ ទាញដំបងឈើ សំបងឳពុករហូតដល់បាក់ដៃម្ខាង ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅចំនុចកាទិន ក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។

ក្រោយកើតហេតុកូនប្រុសញៀនថ្នាំ ជនជាតិខ្មែរឥស្លាមម្នាក់នេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលរលាប ចាប់ខ្លួនបានភ្លាមៗផងដែរ ។

ជនសង្ស័យមានឈ្មោះ ម៉ាន សេន ភេទប្រុស អាយុ ៣៦ឆ្នាំ ចំណែកជនរងគ្រោះ ត្រូវជាឪពុកមានឈ្មោះ កុប ម៉ាន ភេទប្រុស អាយុ ៦១ឆ្នាំជនជាតិខ្មែរឥស្លាម រស់នៅក្នងភូមិរលាប សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងចាត់ការ ទៅតាមច្បាប់ ៕