ធ្វើចឹងបានអីមកវិញ! នារីម្នាក់ដឹងថាខ្លួនពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩ ក្នុងបន្ទប់ជួលជាមួយគ្នាហើយ នៅប្រឹងរត់គេចទៀត

0

ភ្នំពេញ៖ នារីស្រស់សោភាម្នាក់ ដឹងថាខ្លួនឯងពាក់ព័ន្ធជាអ្នកជំងឺកូវីដ១៩ ក្នុងបន្ទប់ជួលជាមួយគ្នាហើយ បែរជាព្យាយាមរត់គេចចេញពីបន្ទប់ជួល ប៉ុន្តែត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ឃាត់ខ្លួនបានកាលពីម៉ោង ៧៖២៩នាទី យប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្ពានអូរជីក (ស្ពានថ្មតាម៉ុក) ភូមិអូរជញ្ចៀន ឃុំស្រុកអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

នារីរូបស្រស់នោះមានឈ្មោះ វឿន ស្រីម៉ៅ ភេទស្រី អាយុ២៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសហគ្រាន់ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូននារីរូបស្រស់នេះ ទៅមណ្ឌលចត្តាឡីស័កទួលថ្មី ស្ថិតក្នុងភូមិទួលថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៕