ភ្ញាក់ផ្អើល! ជនជាតិថៃម្នាក់ ធ្លាក់ពីលើអគារ កាស៊ីណូ ដោយមិនដឹងមូលហេតុ

0

ភ្នំពេញ ៖ សមត្ថកិច្ច ជំនាញខេត្តបន្ទាយមានជ័យកំពុង ស្រាវករណីជនជាតិថៃម្នាក់ ធ្លាក់ពីលើអគារកាស៊ីណូ មួយកន្លែង បណ្តាលឲ្យបាត់បង់ជីវិត កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនរងគ្រោះជនជាតិថៃម្នាក់នេះឈ្មោះ វ៉ារីស ផានថាណាត ស៊ីរីដេឆៃ កើតថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២៩៨២ មានទីលំនៅផ្ទះ11/3ភូមិ៤ ឃុំតាកៀនធៀ ស្រុកបាងឡាមុង ខេត្តឈុនបុរី ប្រទេសថៃ កាន់កាតក្រុមហ៊ុនកាស៊ីណូសេន ផាលេស លេខT-311-04 នៅបន្ទប់លេខ៣១២ជាន់ទី៣។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ កន្លែងកើតហេតុភ្លាមៗ និងពិនិត្យចំចំណុអគារកាស៊ីណូសេនផាលេស ជាន់ទី១៤ ឃើញមានបន្សល់ទុកនូវស្បែកជើងផ្ទាត់ពណ៌ក្រហម១គូ កាបូបក្រវ៉ាត់ចង្កេះ ពណ៌ប្រផេះមួយ ក្នុងនោះមាន ៖ ១-អត្តសញ្ញាណប័ណ្ណ១សន្លឹក, ២-កាតចេញចូលកាស៊ីណូ១សន្លឹក, ៣-សៀវភៅធនាគារ២ក្បាល, ៤-កាតធនាគារ២សន្លឹក, ៥-ដបទឹកថ្នាំវែបតូច១ដប, ៦-ដុំសាកថ្មទូរស័ព្ទ១, ដែកកេះ ទឹកអប់១ដប, ម្សៅលាប១កំប៉ុង,អង្កាំជ័រខ្សែដៃ២ខ្សែ។

បន្ទាប់មកសមត្ថកិច្ចបានបន្តនៅលើអគារជាន់ទី១ កំពុងសាងសង់ គ្មានបន្ទប់ កន្លែងជនរងគ្រោះធ្លាប់មកជាន់ទី១ ដែលកំពុងសាងសង់នោះ ឃើញមានទូរស័ព្ទ១គ្រឿង។ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ករណីនេះ ជាករណីធ្វើអត្តឃាតឬ ជាករណីឃាតកម្មនៅឡើយទេ ដោយកំពុងប្រមូល ភស្តុតាងនិងសាក្សីមកបំភ្លឺ។

យ៉ាងណាសមត្ថកិច្ច បានយកសំណាក សាកសពធ្វើតេស្ត ឃើញអវិជ្ជមានកូវីត១៩ និងធ្វើតេស្តទឹកនោម រកសារធាតុញៀនឃើញថា អវិជ្ជមានដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវថា តើជាករណី លោតសម្លាប់ខ្លួន ឬពាក់ព័ន្ធទៅនឹងករណីឃាតកម្មណាមួយ៕