ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៧២នាកថ្មី និងមានករណីជាសះស្បើយចំនួន ៧៩នាក់ និងស្លាប់២នាក់ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ។
ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ០៩នាក់, ស្រុកកំពង់សៀម ០៣នាក់, ស្រុកកងមាស ០៤នាក់ ,ស្រុកចំការលើ ១៣នាក់, ស្រុកជើងព្រៃ ១១នាក់, ស្រុកបាធាយ ១១នាក់,ស្រុកព្រៃឈរ ០៨នាក់, ស្រុកស្ទឹងត្រង់ ០៦នាក់, ស្រុស្រីសន្ធរ ០១នាក់ មកពីខេត្តត្បូងឃ្មុំ ០១នាក់, ខេត្តកំពង់ធំ ០៤នាក់ និងខេត្តកំពង់ឆ្នាំង ០១នាក់ ។
ដោយឡែក ករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន ០២នាក់ ក្នុងនោះស្ត្រីជនជាតិខ្មែរ អាយុ ៨២ឆ្នាំ នៅភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ និងបុរសជនជាតិខ្មែរ អាយុ ៧៥ឆ្នាំ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម៕