ផ្គើនណាស់! ថៅកែនិងកូនចៅនាំគ្នា លួចបើកខារ៉ាអូខេ ល្មើសបំរាម

0

ភ្នំពេញ៖ មនុស្ស៥នាក់ ក្នុងនោះជាថៅកែហាងខារ៉ាអូខេ មួយកន្លែង ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើស ” មិនគោរពវិធានការរដ្ឋបាល និងរារាំងការអនុវត្តវិធានការ ” ក្នុងសង្កាត់ស្មាច់មានជ័យ។
នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ស្មាច់មានជ័យ សង្ឃជាមួយនឹងកម្លាំងអាជ្ញាធរដែនដី ដោយ មានការសម្របសម្រួលនីតិ ដោយ លោក អៀង ចាន់ភារា ព្រះរាជអាជ្ញារងនៅសាលាដំបូងខេត្តកោះកុង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់។

ឮជនទាំង ៥ ត្រូវបានស្គាល់អត្តសញ្ញាណដូចខាងក្រោមនេះ ៖
១- សុខ ណូ ភេទ ស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ថៅកែ ខារ៉ាអូខេ មានទីលំនៅក្នុងភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាទីតាំង ដែលត្រូវបានបង្ក្រាប។
២- សេន បញ្ញា ភេទ ប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ ជាកម្មករ មានលំនៅក្នុងភូមិ២ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
៣- ញឹប រ៉ាត់ ភេទ ស្រី អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នារីខារ៉ាអូខេ ស្នាក់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ
៤- អួង បញ្ញា ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រេង ស្នាក់នៅស្រុកមណ្ឌលសីមា
៥- ឈ្មោះ យីង ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅសង្កាត់ ស្មាច់មានជ័យ ៕