ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Kimsean Sonita បានសរសេរថា «ទប់ទឹកភ្នែកមិនជាប់ទេលោកអឺយ ?? លោកយាយអាយុ 71ឆ្នាំ និងចៅអាយុ15ថ្ងៃ បានកើតកូវិត លោកយាយចាស់ហើយសុខភាព ក៏មិនសូវមាំទៀត ត្រូវនៅមើលថែចៅតូចទៀត បញ្ចុកបាយទឹកព្រឹកល្ងាចអោយចៅៗ មើលការខុសត្រូវក្នុងផ្ទះគ្រប់សព្វ អីឡូវយាយបានឆ្លងកូវិត ទាំងមានចៅៗនៅផ្ទះ 7អ្នកទៀត តើបានអ្នកណាជួយមើលថែជំនួសទៅ បើម្ដាយឪពុកជាប់ ចត្តាឡីស័កអស់ហើយ?? សូមជូនពរលោកយាយ អោយឈ្នះនិងជំងឺកាចសាហាវមួយនេះ និងកូនតូចផង» ។





