កូវីដ១៩៖ រកឃើញអ្នកឆ្លងថ្មី ៥២នាក់ ជាសះស្បើយ១១នាក់ និងស្លាប់២នាក់ នៅខេត្តកំពង់ចាម

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៥២នាក់ ខណៈមានករណី ជាសះស្បើយចំនួន ១១នាក់ និងស្លាប់២នាក់។

ចំពោះករណីឆ្លងថ្មី ក្នុងនោះ ក្រុងកំពង់ចាម ១២នាក់, ស្រុកកំពង់សៀម ០៣នាក់, ស្រុកស្រីសន្ធរ ០២នាក់, ស្រុកជើងព្រៃ ១០នាក់,ស្រុកកោះសូទិន ០២នាក់, ស្រុកព្រៃឈរ ០៣នាក់, ស្រុកបាធាយ ០៣នាក់, ស្រុកស្ទឹងត្រង់ ០៧នាក់, ស្រុកចំការលើ ០៧នាក់, មកពីខេត្តត្បូងឃ្មុំ ០២នាក់ និងមកពីរាជធានីភ្នំពេញ ០១នាក់ ក្នុងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១

ដោយឡែក​ករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន០២នាក់ រួមមាន៖

១/បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ នៅភូមិជ្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក
២/ស្ត្រីជនជាតិខ្មែរ អាយុ ៧០ឆ្នាំ នៅភូមិច័ន្ទនិនិត្ត ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕