ស្ថានភាព ជំងឺកូវីដ១៩ នៅខេត្តបិទខ្ទប់ទាំង៨

0

ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី៣០ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។

សូមរលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តី ពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សំដៅទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមក ពីមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។

ក្នុងចំណោមខេត្តទាំង៨រួមមាន៖

+ ខេត្តកោះកុង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤៦នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន ៧៧នាក់។

+ខេត្តពោធិ៍សាត់​(មិនមានតួលេខ)

+ខេត្តប៉ៃលិន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន២១នាក់ ។

+ខេត្តបាត់ដំបង នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ១១១នាក់ និងស្លាប់៣នាក់ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.១៦៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៩៣០៩នាក់ និងកំពុងសម្រាកព្យាបាល១.១៩៦នាក់ ស្លាប់៤០នាក់។

+ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៧៦នាក់ថ្មី និងមានករណីអ្នកជាសះស្បើយចំនួន២០៦ នាក់។

+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៥៧ នាក់ថ្មី ក្នុងនោះ(២០ករណី សហគមន៍ និង៣៧ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៨០ នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៧៤៧ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៣៩៩ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣៤៨ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៧៥៣ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៨៨៦ នាក់ និងស្លាប់ចំនួន ០៨នាក់។

+ខេត្តព្រះវិហារ រកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៣១នាក់ ស្របពេលដែលអ្នកជាសះស្បើយស្រី០២នាក់។គិតត្រឹមថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១ អ្នកវិជ្ជមានកូវីដ១៩សរុប៥៧៥នាក់ ស្រី២៦២នាក់ និងកុមារ២២នាក់ និងជាសះស្បើយចំនួន៣១៨នាក់ ស្រី១៤៥នាក់ និងកុមារ១៣នាក់ ស្លាប់០១នាក់។

+ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣០នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៣១៨នាក់ បានព្យាបាលជាសះស្បើយចំនួន២១៨៨នាក់ ស្លាប់៤៦នាក់ និង២០៨៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក។