ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១១០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៤០នាក់ និងស្លាប់ចំនួន៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣ មកពីខេត្តកណ្ដាល ចំនួន១នាក់ មកពីខេត្តកំពង់ចាម ចំនួន១នាក់ និងមកពីខេត្តសៀមរាប ចំនួន១នាក់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។
គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩សរុប ចំនួន៤.១៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.០៦៧នាក់ និងកំពុងសម្រាកព្យាបាល១.០១២នាក់ ស្លាប់៧១នាក់៕







