ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៥២នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៨នាក់ និងស្លាប់៤នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៨៣០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.១៣៦នាក់ និងកំពុងសម្រាកព្យាបាល៦៥០នាក់ ស្លាប់៤៤នាក់៕