ឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីឆក់កាបូប

0

ភ្នំពេញ ៖ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យម្នាក់ នៅចំណុចមុខវិទ្យាល័យប្ញស្សីកែវ ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដៃ) ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារហួងសាន ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២ និង០០នាទី ។

ជនសង្ស័យមានឈ្មោះ សុខ ចាន់ធី ហៅ ខេម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជាសិស្សវិទ្យាល័យប្ញស្សីកែវ ស្នាក់នៅបុរីភ្នំពេញសុខសាន្តផ្ទះលេខ៣ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីឡេត ពណ៌ស ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ ១CX៣៩៣៤ ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕