Home សង្គម ឃាត់ខ្លួន ពាណិជ្ជករម្នាក់ ពាក់ព័ន្ធករណី ចេញសែកស្អុយ

ឃាត់ខ្លួន ពាណិជ្ជករម្នាក់ ពាក់ព័ន្ធករណី ចេញសែកស្អុយ

0

ភ្នំពេញ៖ ពាណិជ្ជករម្នាក់ទៀត ត្រូវបាននគរបាលចាប់ខ្លួន តាមដីកាបង្គាប់ របស់ចៅក្រមសាលាដំបូង ពាក់ព័ន្ធនឹងបទល្មើស « ឆបោក និងមិនបំពេញកតព្វកិច្ចចំពោះ ឧបករណ៍ដែលអាចជួញដូរបាន »( ចេញសែក អត់លុយ )។

ជនសង្ស័យដែលតុលាការបង្គាប់អោយនាំខ្លួនឈ្មោះ ង៉ោ ម៉េង អាយុ៦២ឆ្នាំ មានស្រុកកំណើតនៅ ភូមិច្បារមន សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ទីលំនៅបច្ចប្បន្នលេខ ២B បុរីអង្គរភ្នំពេញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមដីកាបង្គាប់អោយនាំខ្លួនរបស់លោក កុល កំពួល ចៅក្រមសើបសួរសាលាដំបូងបានបញ្ជាក់ថា ជនជាប់ ចោទឈ្មោះ ង៉ោ ម៉េង បានប្រព្រឹត្តអំពើឆបោក កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ និងមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ហើយជននេះមានចេតនាគេចវេសពីការទទួលខុសត្រូវ និងមិនចូលខ្លួនតាម ការកោះហៅរបស់ចៅក្រមសើបសួរច្រើនលើក គប្បីតុលាការចេញដីកាបង្គាប់អោយខ្លួនដើម្បីបំពេញកិច្ចសើបសួរ ៕

Previous articleរកឃើញអ្នកឆ្លង ជំងឺកូវីដ ចំនួន២៩នាក់ថ្មី និងជាសះស្បើយ៤១នាក់ នៅខេត្តត្បូងឃ្មុំ
Next articleសូម្បីម្ចាស់ទឹកម្ចាស់ដី ក៏ភ័យបាត់ព្រលឹងតូច ព្រលឹងធំអស់ដែរ​ បើថ្វាយរបស់ចឹងៗនោះ