សូម្បីម្ចាស់ទឹកម្ចាស់ដី ក៏ភ័យបាត់ព្រលឹងតូច ព្រលឹងធំអស់ដែរ​ បើថ្វាយរបស់ចឹងៗនោះ

0

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងតាមបណ្ដញាសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៩ កក្កដានេះថា «កូនចៅអើយៗកូនចៅ​ សុំកុំយកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះមកដាក់ថ្វាយ ម្ចាស់ទឹកម្ចាស់ដីបែបនេះស្អី​ ម្ចាស់ទឹកម្ចាស់ដីក៏ភ័យ បាត់ព្រលឹងតូចព្រលឹងធំអស់ដែរ​ រត់មិនទាន់ទេផ្ទុះងាប់ទាំងអ្នកថ្វាយ ទាំងម្ចាស់ទឹកម្ចាស់ដីតៃហោងមិនខានឡើយ!» ។

លោកបន្តថា «យើងម្ចាស់ទឹកម្ចាស់ដី សុំព្រមានកូនចៅទាំងអស់ថា​ “ឃើញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ស្ថិតនៅកន្លែងណាដែល គេសុខស្រួលហើយ​ សុំកុំប៉ះពាល់​ ប្រញាប់ហៅខាងស៊ីម៉ាក់ ឱ្យយកតែម្តងទៅពួកអមិត្តទាំងនោះចេញទៅ មិនចាំបាច់យកគ្រាប់មីន និងគ្រាប់ស្អីក៏ដោយមកថ្វាយ ម្ចាស់ទឹកម្ចាស់ដីពួកយើងទេ​! យើងទទួលយកមិនបានទេ​! យើងជួយស្អីកូនចៅមិនបានឡើយ!» ។