ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យសម្រេចបិទច្រកព្រំដែន ជាបណ្តោះអាសន្ន សម្រាប់ការចេញ-ចូល ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ចាប់ផ្តើមពីយប់ថ្ងៃ២៩នេះ ដល់ថ្ងៃ១២ សីហា សម្រាប់ការចេញ-ចូលរបស់ពលករ អាជីវករ និងពាណិជ្ជករ លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេស ដែលមានការអនុញ្ញាត របស់អាជ្ញាធរ មានសមត្ថកិច្ចជាអាទិ៍ ករណីអ្នកជំងឺសង្រ្គោះបន្ទាន់ ៕