អ្នកជំងឺកូវីដ ចំនួន១១២នាក់ បានជាសះស្បើយ និងរកឃើញថ្មី៧២នាក់ នៅខេត្តកំពង់ចាម

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីករណីជាសះស្បើយ ចំនួន ១១២នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៧២នាក់ ក្នុងនោះ ក្រុងកំពង់ចាម ២០នាក់, ស្រុកកំពង់សៀម ០៣នាក់, ស្រុកកោះសូទិន ០២នាក់, ស្រុកចំការលើ ០៧នាក់, ស្រុកជើងព្រៃ ០៣នាក់, ស្រុកបាធាយ ១៧នាក់, ស្រុកព្រៃឈរ ០៣នាក់, ស្រុកស្ទឹងត្រង់ ០៩នាក់, ស្រុកស្រីសន្ធរ ០២នាក់ និងមកពីខេត្តត្បូងឃ្មុំ ០៣នាក់ និងខេត្តកំពង់ឆ្នាំង ០៣នាក់។