Home សង្គម ពលករខ្មែរ ៣នាក់ ជួលមេខ្យល់ឲ្យនាំផ្លូវ លួចឆ្លងដែនចូលកម្ពុជា ត្រូវសមត្ថកិច្ចចាប់ខ្លួន

ពលករខ្មែរ ៣នាក់ ជួលមេខ្យល់ឲ្យនាំផ្លូវ លួចឆ្លងដែនចូលកម្ពុជា ត្រូវសមត្ថកិច្ចចាប់ខ្លួន

0

ភ្នំពេញ៖ ពលករខ្មែរចំនួន ៣ នាក់លួចឆ្លងដែនពីថៃចូលមកម្ពុជា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចខាងមុខស្តារវីឡា ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពលករខ្មែរទាំង ៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចដេញស្ទាក់ឃាត់ បាននៅចំណុចសាលា ២ជាន់។

ពលករខ្មែរដែលត្រូវឃាត់ខ្លួន បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ពួកគាត់ត្រូវក្រុមមេខ្យល់ ដឹកជញ្ជូនតាមឡានម៉ាកកាមរី ស្លាកលេខថៃ ចេញពីផ្សាររុងក្លឿ មកមានគ្នាប្រហែល ១៣នាក់ ក្នុងនោះមានអ្នកនាំផ្លូវ ២នាក់ ហើយត្រូវបានក្រុមមេខ្យល់ ប្រមូលយកលុយក្នុងម្នាក់ចំនួន ៦ពាន់បាត ដោយសន្យាថាជូនពួកគាត់ដល់ផ្ទះ តែមិនទាន់ដល់គោលដៅផង ត្រូវបានសមត្ថកិច្ចឃាត់សួរនាំតែម្តង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ព្រមទាំងអាជីវករ ត្រូវបានកម្លាំងចំរុះបញ្ជូនទៅ ទីបញ្ជាការវរៈសួរនាំបន្ត ៕

Previous articleជនជាតិថៃ ១២នាក់ បម្រុងលួចឆ្លងដែន ចូលកម្ពុជា ត្រូវសមត្ថកិច្ចឃាត់ខ្លួន
Next articleក្រសួងប្រកាស រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៧៦៥នាក់ថ្មី ជាសះស្បើយ៦៩៤នាក់ និងស្លាប់១១នាក់