សាច់ក្របីក្លាស្សេ ៣កុងទីន័រ មានផ្ទុកជំងឺកូវីដ១៩ ដែលនាំចូលពីឥណ្ឌា ត្រូវបានដុតកំទេចចោលរួចរាល់ហើយ

0

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ តំណាងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងការពារពិធី ដុតកំទេចចោលសាច់ក្របីចំនួន ៣កុងទីន័រ ដែលបាននាំចូលមកពីប្រទេសឥណ្ឌា និងបានរកឃើញថា មានផ្ទុកជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចទីតាំងដីសំរាប់បូជា អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ស្ថិតក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

ពិធីដុតកំទេចចោលសាច់ក្របីចំនួន ៣កុងទីន័រនោះព្រឹត្តិទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់អគ្គនាយករង នៃអគ្គនាយកដ្ឋានគយរដ្ឋាករ, លោក សរ សុពុត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ អភិបាលខេត្តកំពង់ស្ពឺ លោក ឱ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ តំណាងអយ្យាការអមសាលា ដំបូងខេត្តកំពង់ស្ពឺ លោក មួង ធី អភិបាល នៃគណៈអភិបាលស្រុកឱរ៉ាល់ និងអមដំណើរដោយឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន លោក លោកស្រី ជំនាញពាក់ព័ន្ធជាច្រើននាក់ផងដែរ

លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន បានឲ្យដឹងថា កងកម្លាំងនគរបាលចូលរួម កិច្ចប្រតិបត្តិការនេះមានចំនួន ៣៧នាក់ នៅតាមគោលដៅសំខាន់ៗ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារសន្តិសុខ សុវត្ថិភាពប្រតិភូតាមដងផ្លូវ កន្លែងពិធី និងជាពិសេស បានបិទនិងហាមឃាត់មិនអោយ មានការចេញចូលពីមនុស្សដែលគ្មានភារកិច្ច ៕