ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែងបានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៥៦នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន៥៦នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តស្វាយរៀង ចំនួន១នាក់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.៨៩៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៨០៨នាក់ និងកំពុងសម្រាកព្យាបាល១.០២០នាក់ និងស្លាប់៦៧នាក់៕




