បិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩ ជាច្រើននាក់

0

ភ្នំពេញ៖ រដ្ឋបាលក្រុងកោះរ៉ុង កាលពីថ្ងៃទី២៦ កក្កដា សំរេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ក្រោយរកឃើញអ្នកឆ្លងជមងឺកូវីដ១៩ ជាច្រើននាក់ ។

លោក នួន ប៊ុនថុល អភិបាល ក្រុងកោះរ៉ុង បានបញ្ជាក់ថា ការបិទភូមិកោះតូចនេះ គឺយោងទៅតាមលទ្ធផលនៃ ការតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន ១៣៧នាក់បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់ ហើយអ្នកវិជ្ជមានទាំង ៦នាក់នេះ បានធ្វើការប្រាស្រ័យទាក់ទង ជាមួយអ្នករស់នៅក្នុងភូមិជាមួយគ្នាជាច្រើនទៀត ហេតុនេះទើបរដ្ឋបាលក្រុង សំរេចបិទភូមិកោះតូច ដើម្បីធ្វើតេស្តសំណាករកវីរុសកូវិដ-១៩ លើប្រជាជនក្នុងភូមិទាំងអស់តែម្តង។

ទាក់ទងនឹងបញ្ហានេះដែរ ចំពោះការដឹងជញ្ជូនភ្ញៀវទេសចរណ៍ លោកអភិបាលក្រុងកោះរ៉ុង បានស្នើអោយម្ចាស់អាជីវកម្ម ដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមផ្អាកការដឹកភ្ញៀវចូល មកភូមិកោះតូចមួយរយៈ ពេលខ្លីសិន រង់ចាំការជូនដំណឹងជាថ្មីម្តងទៀត ដោយឡែកចំពោះទូកដឹកទំនិញ រឺគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា។

សូមជម្រាបថា អ្នកវិជ្ជមានទាំង ៦នាក់ ត្រូវបានក្រុមការងាររដ្ឋបាលក្រុងកោះរ៉ុង សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីសុខាភិបាលខេត្ត រៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាល នៅក្រុងព្រះសីហនុរួចរាល់ហើយ នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ៕