ចាប់ចោរ ៣នាក់ ក្រោយធ្វើសកម្មភាពលួច ត្រង់ហ្វូអគ្គីសនី

0

ភ្នំពេញ៖ ដោយមានការដឹកនាំបញ្ជារផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២៣និង០០នាទី កម្លាំងជំនាញអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ សហការណ៍ជាមួយកម្លាំងជំនាញ ប៉ុស្ត៏នគរបាលសង្កាត់លេខ៣ បានធ្វើការបង្ក្រាបមុខសញ្ញាលួចត្រង់ហ្វូអគ្គីសនី នៅចំណុចមុខ បូរីគុជអាស៊ី ស្ថិតនៅក្រុមទី១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ មានឈ្មោះដូចខាងក្រោម:

១-ឈ្មោះ ពេជ្យ រាជ្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នរស់នៅភូមិអូត្រេះ ឃុំស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ (ឃាត់ខ្លួន)
២-ឈ្មោះ ពេជ្យ ចាន់ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងភ្លើងបច្ចុប្បន្នរស់នៅភូមិអូត្រេះ ឃុ ស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាអ្នកដោះត្រង់ហ្វូ ។ (ឃាត់ខ្លួន)
៣-ឈ្មោះ ង៉ែត ណារិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ ភូមិ២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។ (ឃាត់ខ្លួន)
រីឯបក្សពួក ២នាក់ទៀតឈ្មោះ ប្រាក់ និងឈ្មោះ ទាញ កម្លាំងជំនាញកំពុងធ្វើការស្វែងរកចាប់ខ្លួនបន្ត ។

ឮវត្ថុតាងចាប់បានរួមមាន:

-ដែកដង្កាប់ចំនួន ០១ សោរលេខ១៩ សោរលេខ២៤ចំនួន០២ដើម ក្បាលលេខ១៧ចំនួន០១ដើម
-កន្ត្រៃកាត់ខ្សែភ្លើងចំនួន០២ ម៉ូតូ១គ្រឿងម៉ាក HONDA C១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ:ព្រះសីហនុ1D.3909
-ត្រង់ហ្វូម៉ាកFYJi ELECTRiC មួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕