ភ្នំពេញ៖ ចៅក្រមស៊ើបសួរតុលាការ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២១ បានសម្រេចឃុំខ្លួនឧក្រិដ្ឋជន២នាក់ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូន រក្សាទុក និងជួញដូរគ្រឿង ញៀន ជាង៥០គីឡូក្រាម។
ជនត្រូវចោទមានឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ ឆ្នាំនិង ឈ្មោះ សុខ ពន្លក ភេទ ប្រុស អាយុ ៣០ឆ្នាំ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿង ញៀន(ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿង ញៀន ៤ចំណុចផ្សេងៗគ្នាជាបន្តបន្ទាប់។
ទី១.នៅផ្លូវលំ សង្កាត់ទួលសង្កែរ១ ទី២.នៅអតីតរោងចក្រទឹកដោះគោ លើផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ១ ទី ៣.នៅ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ទាំង៣ទីតាំងនេះស្ថិតក្នុង ខណ្ឌឬស្សីកែវ និងទី៤.ក្នុងភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសសែនសុខ ចាប់បានជនល្មើស២នាក់។តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួត ពិនិត្យ គ្រឿងញៀនជនជាប់អាចប្រឈមនឹងជាប់ពន្ធនាគារពី២០ ឆ្នាំទៅ៣០ឆ្នាំដល់អស់មួយជីវិត បើសិនតុលាការរកឃើញកំហុសដូចការចោទប្រកាន់ខាងលើ៕