ឃាត់ខ្លួន ពូសាច់ថ្លៃ ចិត្តថោក រួមភេទជាមួយ ក្មួយស្រី ជាច្រើនលើករាប់ឆ្នាំ

0

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាន សមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ស្រុកស្នួល ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី រួមភេទជាមួយអនីតិជន (ក្មួយស្រីសាច់ថ្លៃ)។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង០៨.២០នាទី សមត្ថកិច្ច ជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ស្រុកស្នួល បានទទួលបណ្តឹងរាយការណ៏ពី ឈ្មោះ អ៉ីវ ស ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ រស់នៅភូមិមានជ័យ ឃុំស្រែចារ ស្រុក ស្នួល ខេត្តក្រចេះ ថា៖ កូនស្រីរបស់ខ្លួនឈ្មោះ នី លីស្សា ភេទស្រី អាយុ១២ឆ្នាំ ត្រូវបានឈ្មោះ ផេង ថន ភេទប្រុស អាយុ៣៨ឆ្នាំ (ត្រូវជាអ៉ំសាច់ថ្លៃ) បានធ្វើ សកម្មភាពរួមភេទជាមួយ បានសម្រេចជាច្រើនលើក ខណៈពេលដែលកូនស្រីរបស់ ខ្លួនបានទៅឃ្វាលគោ ជាមួយឈ្មោះ ផេង ថន តែ០២នាក់ នៅក្នុងព្រៃស្ងាត់ឆ្ងាយពីផ្ទះ។

តាមការបំភ្លឺ របស់ជនរងគ្រោះ ឈ្មោះ នី លីស្សា បានឲដឹងថា កាលពីថ្ងៃ-ខែ មិនចាំ ក្នុងឆ្នាំ២០១៨ ខណៈពេលទៅឃ្វាលគោ ឈ្មោះ ផេង ថន ភេទប្រុស អាយុ៣៨ឆ្នាំ(ជាអ៊ុសាច់ថ្លៃ) បានអោយទូរស័ព្ទខ្លួន មើលរឿងថៃ បន្ទាប់ពីមើលរួច បានធ្វើសកម្មភាព អោបថើបសម្រាតខោ រួមភេទជាមួយខ្លួន រហូតបានសម្រេច។ បន្ទាប់ពីធ្វើសកម្មភាពរួចឈ្មោះ ផេង ថន បានហាមខ្លួន មិនអោយយក រឿងនេះទៅប្រាប់ ឪពុកម្តាយ។ លុះក្រោយមកទៀតពេល ដែលទៅឃ្វាលគោ ឈ្មោះ ផេង ថន បានរួមភេទជាមួយខ្លួនជាហូរហែ។ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤.០០នាទី ឈ្មោះ ផេង ថន បានរួមភេទជាមួយខ្លួនម្តងទៀត។

ក្រោយពីទទួលបណ្តឹង និង ការបំភ្លឺខាងលើ សមត្ថកិច្ច យើងបានចុះទៅដល់កន្លែងកើត ហេតុ ធ្វើការពិនិត្យស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផេង ថន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

ក្រោយពីការសាកសួរ ជនសង្ស័យ បានឆ្លើយ សារភាពថា កាលពីថ្ងៃខែមិនចាំ ក្នុងឆ្នាំ២០១៨ ខ្លួនបានធ្វើសកម្មភាពរួមភេទ ជាមួយក្មួយស្រី សាច់ថ្លៃឈ្មោះ នី លីស្សា ភេទស្រី អាយុ១០ឆ្នាំ បានសម្រេចជាច្រើនលើក ខណៈ ពេលដែលខ្លួន និងឈ្មោះ នី លីស្សា ទៅឃ្វាលគោជាមួយគ្នា។ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤.០០នាទី ខ្លួនបានរួមភេទជាមួយឈ្មោះ នី លីស្សា បានសម្រេចចំនួន០១ដងទៀត។

បច្ចុប្បន្នជនសង្ស័យ ឈ្មោះ ផេង ថន ត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកស្នួល ដើម្បីកសាងសំណុំបញ្ចូន ទៅការិយាល័យជំនាញ ខេត្តចាត់ការ បន្តតាមនីតិវិធី។