មកពីធ្វើការ ហូបបាយជាមួយប្រពន្ធរួច មានអាការមិនស្រួលខ្លួន ស្រាប់តែដាច់ខ្យល់ស្លាប់ភ្លាមៗ ពេល…

0

ភ្នំពេញ៖ បុរសម្នាក់បានត្រឡប់មកពីធ្វើការវិញ ហូបបាយជាមួយប្រពន្ធរួច មានអាការមិនស្រួលខ្លួន ត្រូវអ្នកជិតខាងជួយលើកចុះពីបន្ទប់ជួល មកក្រោមដើម្បីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ អកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្ដង ។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោង១០យប់ ថ្ងៃទី២៦ កក្កដា នៅចំណុចផ្ទះជួ​ល​ក្រោយបុរីអរគីដេរ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនងគ្រោះមានឈ្មោះ ជាង សំបូរ អាយុ៣៥ឆ្នាំ ជាបុគ្គលិកផ្នែកអចលនទ្រព្យស្នាក់នៅផ្ទះជួលជាន់ទី២ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅខេត្តតាកែវ។

បើតាមប្រពន្ធជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុប្តីខ្លួនហូបបាយរួច ស្រាប់តែមានអាការចុក​ថប់​​ដង្ហើម បាត់មាត់បាត់កពេលឃើញដូច្នេះ រូបគាត់បានហៅអ្នកជិតខាងឱ្យ​ជួយ​សង្រ្គោះបឋម ដោយការរឹតទ្រូង និងលាបប្រកូឡា ហើយបានលើកមកជាន់ដី ដើម្បីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈមក​ដល់ដីជនរងគ្រោះមាន អាការកាន់តែធ្ងន់ធ្ងនរទៅលែងនិយាយ ស្ដីអ្វីទាំងអស់ រហូតទាល់តែមានរថយន្តសង្គ្រោះ ទៅយកបានពិនិត្យឃើញថា ប្ដីរបស់គាត់បានផុតដង្ហើមបាត់ទៅហើយ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារខ្យល់​គរ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕