ភ្នំពេញ៖ ដោយស្ថានភាពឆ្លងនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនទាន់មានសញ្ញាថមថយនៅឡើយ ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដោយមានវីរុសបំប្លែងខ្លួនថ្មី (Delta) ផងនោះ ក្រុងការOBN សូមដកស្រង់នូវតួលេខ អ្នកឆ្លងថ្មី អ្នកជាសះស្បើយ និងករណីស្លាប់ ក្នុងថ្ងៃទី២៦ កក្កដា នៅក្នុងខេត្តចំនួន៧ (កោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងព្រះវិហារ) ដែលមានព្រំប្រទល់ ជាប់នឹងប្រទេសថៃ។
ក្នុងនោះរួមមាន៖
+ខេត្តកោះកុង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦៩នាក់ថ្មី និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន១១នាក់។
+ខេត្តពោធិ៍សាត់ (មិនមានតួលេខ)
+ខេត្តប៉ៃលិន (មិនមានតួលេខ)
+ខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៨នាក់ថ្មី និងមានករណីជាសះស្បើយ១៤នាក់ និងស្លាប់២នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៦២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៥៧៣នាក់ និងកំពុងសម្រាកព្យាបាល១.០១៩នាក់ ស្លាប់៣០នាក់។
+រខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៧២នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន ១១២នាក់។
+ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៦៦នាក់ថ្មី ក្នុងនោះ (១៣ករណី សហគមន៍និង១៥៣ករណីនាំចូលពីប្រទេសថៃ) និងមានករណីជាសះស្បើយ ចំនួន៣០នាក់ បន្ថែមទៀត នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា គិតត្រឹម ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.១៧៦នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.៨៨៣នាក់ និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២៩៣ នាក់ និងបានព្យាបាលជាសះស្បើយចំនួន ៦៨៥ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៤៨៣ នាក់ និងស្លាប់ចំនួន ០៨នាក់។
+ខេត្តព្រះវិហារ (មិនមានតួលេខ)