ភ្នំពេញ៖លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានដាក់ព្រួយបារម្ភកាន់តែខ្លាំង ពីការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ខណៈកឃើញអ្នកឆ្លងថ្មី ចំនួន៦០នាក់ថ្មី និងមានករណីស្លាប់ចំនួន២នាក់បន្ថែមទៀត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ។
គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១.៧៣០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.០៧៧នាក់ និងកំពុងសម្រាកព្យាបាល៦១៤នាក់ ស្លាប់៣៩នាក់៕