ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលកំពុងប្រកប មុខរបរ និងអ្នករស់នៅជុំវិញផ្សារដងទង់ ទាំងអស់ មេត្តាជ្រាបថា ដើម្បីធានាបាននូវវិធានសុវត្ថិភាពសង្គម ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺ កូវីដ-១៩ នៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមដាក់ចេញនូវវិធាន ការម៉ឺងម៉ាត់ដូចខាងក្រោម ៖
អាជីវករ និងប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរ និងអ្នករស់នៅជុំវិញផ្សារដងទង់ទាំង អស់ ត្រូវទៅពិនិត្យសំណាកដោយ ប្រើឧបករណ៍តេស្តរហ័ស (Rapid Test) ដែលបាន រៀបចំនៅទីស្នាក់ការផ្សារដងទង់ ចាប់ពីថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ នៅវេលាម៉ោង ៨:០០នាទីព្រឹក រហូតដល់ម៉ោង ១៥:០០។