ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច អនុញ្ញាតឱ្យបើកដំណើរការ ផ្សារកណ្តាល ដែលមានទីតាំងស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឡើងវិញ ចាប់ពីថ្ងៃស្អែកនេះតទៅ ក្រោយពីមានបិទខ្ទប់មួយរយៈ ដោយសារជំងឺកូវីដ១៩។