សោកស្ដាយ! សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានទទួលមរណៈភាព និងបានធ្វើតេស្ដរកឃើញ វិជ្ជមាន កូវីដ-១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា លោកសាស្រ្តាចារ្យ ព្រីង សាខន មុខវិជ្ជាឯកទេសរូបវិទ្យា នៃ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណៈភាព និងបានធ្វើតេស្ដរកឃើញ វិជ្ជមាន កូវីដ-១៩។

សពរបស់​លោកសាស្រ្តាចារ្យ ត្រូវបានរៀបចំវិចខ្ចប់ យកទៅបូជា នៅថ្ងៃទី ២៦ ​ខែកក្កដា ឆ្នាំ២០២១នេះ។

យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសាររបស់លោកសាស្រ្តាចារ្យ និងសូមដួងវិញ្ញាណក្ខន្ធលោកសាស្រ្តាចារ្យ ព្រីង សាខន បានទៅកាន់សុគតិភព-រូបំ អនិច្ចំ ទុក្ខំ អនត្តា!៕