ភ្នំពេញ៖ បុរសម្នាក់ ត្រូវនគរបាលស្រុកមោងឫស្សី ធ្វើការឃាត់ខ្លួន នៅថ្ងៃទី២៦ ខែកក្កដានេះ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បណ្តាលឱ្យអ្នកទៃរងរបួស (បាក់ឆ្អឹង លើគុម្ពត្រចៀក ខាងឆ្វេង) ។
យោងតាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅចំណុចវាលស្រែ ភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី លោកវរសេនីយ៍ឯក ស គឹមឡុង អធិការន គរបាលស្រុកមោងឫស្សី បានដឹក នាំកម្លាំងធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួនម្នាក់ ឈ្មោះស៊ន សៅរី ភេទប្រុ ស អាយុ៣៤ឆ្នាំ រស់ នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វេីការ សាកសួរ ស្រាវជ្រាវ ក្នុងករណីហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង១៧ និង២០នាទី ចំណុចក្រុមទី៧ ភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសមួយ បានកើតឡើង ដែលករណីនេះ បង្កដោយជនសង្ស័យ ឈ្មោះស៊ន សៅ រី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិដុបក្រសាំងឃុំព្រៃតូច ស្រុកមោងឫស្សី បានធ្វើសក ម្មភាពវាយនិងទាត់ទៅលើ ជនរងគ្រោះឈ្មោះតក សុខណា ភេទប្រុស អា យុ ៣១ឆ្នាំរស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី បណ្តាលឱ្យរងរបួស បាក់ឆ្អឹង លើគុម្ពត្រចៀក ខាងធ្វេង ត្រូវបាននាំទៅព្យាបាល នៅមន្ទីរពេទ្យ ។
នៅក្រោយពេល ធ្វើសកម្មភាពរួចជនសង័្សយ បានជិះម៉ូតូគេចខ្លួនបាត់ ពីកន្លែងកេីតហេតុ ហេីយជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ច នគរបាលស្រុកមោងឫស្សី។
នៅក្រោយ ពេ លទទួលពាក្យបណ្តឹង សមត្ថកិច្ចបានធ្វេីការ ស្រាវជ្រាវ រហូតរកឃេីញនិងឃាត់ខ្លួនជនសង័្សយ បានតែម្តង។
ពេលនេះសមត្ថកិច្ច នគរបាលស្រុក បានរៀបចំបញ្ជូន មកកាន់ការិយាល័យជំនាញ ដេីម្បីអនុវត្តតាមផ្លូវច្បាប់ ៕