ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី នៅចំណុចវាលស្រែខាងក្រោយផ្ទះ ចម្ងាយ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណី រួមភេទជាមួយអនិតិជនអាយុក្រោម ១៥ឆ្នាំ បង្កឡើងដោយជនសង្ស័យឈ្មោះ យឿន សាវី ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅបច្ចុប្បន្ន ភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរួមភេទចំនួនបីដងជាមួយមានអាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សមានទីលំនៅបច្ចុប្បន្ន ភូមិថ្មីខ្មែរ ឃុំ ត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ទើបម្តាយរបស់ជនរងគ្រោះ មកដាក់ពាក្យបណ្តឹង។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។