ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ ចំនួន៧៦នាក់ថ្មី និងមានករណីជាសះស្បើយចំនួន៩៤នាក់ និងស្លាប់ចំនួន ៣នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន១១ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ និងមកពីខេត្តស្វាយរៀងចំនួន៦នាក់ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ។
គួសបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៧៦៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ២.៥៧៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន១.១៣២នាក់ ស្លាប់៦៤នាក់៕



