ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ

0

ភ្នំពេញ៖ បុរសម្នាក់ ត្រួវបានកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល វាលវង់ ឃាត់ខ្លួន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ពាក់ព័ន្ធករណីលួចទូរស័ព្ទ នៅចំណុចមុខហាងF១ (តាម៉ល) ផ្លូវ២១៧ ភូមិ៧ សង្កាត់​វាលវង់ ខណ្ឌ៧មករា។

យោងតាមស្នងការនគររាជធានីភ្នំពេញ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហៀង កាន់ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខSsy ស្នាក់នៅផ្ទះលេខ ជួលពុំចាំលេខ ផ្លូវ ៥២សង្កាត់ផ្សរថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នុំពេញ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ នូ សម្បត្តិ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិទួលពង្រ សង្កាត់ព្រៃសខណ្ឌដង្កោ សមត្ថកិច្ចបានធ្វើតេស្តទឹកនោម រកសារធាតុញៀន ជាលទ្ធផល ជនសង្ស័យវិជ្ជមាន មានសារធាតុញៀន។

វត្ថុតាងនិងសម្ភារៈចាប់យក៖ ទូរស័ព្ទ ១គ្រឿងម៉ាក អាយហ្វូន៥ ពណ៌សទឹកប្រាក់ ជារបស់ជនរងគ្រោះ, ទូរស័ព្ទ ២គ្រឿង ជារបស់ជនសង្ស័យ។ ក្រោយកើតហេតុសមត្ថកិច្ច បានប្រគល់ឲ្យជនងគ្រោះវិញ តាមការស្នើសុំ។

បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕