ភ្នំពេញ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានធ្វើការឃាត់នាវាមួយគ្រឿង មានផ្ទុកមនុស្សចំនួន៣៨នាក់ ក្នុងនោះជនជាតិខ្មែរចំនួន០២នាក់ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលបានឆ្លងដែនចូលសមុទ្រកម្ពុជា ក្នុងភូមិសាស្រ្ត កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយខុសច្បាប់។
យោងតាមរបាយការណ៍ របស់កម្លាំងអង្គភាព បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានឱ្យដឹងថា កម្លាំងជំនាញ បានសហការជាមួយកម្លាំងកងទ័ពជើងទឹក ធ្វើការត្រួតពិនិត្យនាវាចិន មួយគ្រឿង នៅចំណុចនិយាមការលេខ១០°៣៥-១០៣°២២ ក្រោយធ្វើការត្រួតពិនិត្យនិងសាកសួរក្រុមនាវិកបានឲ្យដឹងថា នាវាមានឈ្មោះ តុងហាយ បានចាកចេញពីកំពង់ផែ ហ៊្វូអាន ខេត្តហ៊្វូចៀន ប្រទេសចិន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នៅលើនាវាមានផ្ទុកមនុស្សចំនួន៣៨នាក់ ក្នុងនោះជនជាតិខ្មែរចំនួន០២នាក់ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលបានឆ្លងដែន ចូលសមុទ្រកម្ពុជា ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយខុសច្បាប់៕






