ភ្នំពេញ៖ ស្ត្រីជនជាតិថៃ3នាក់ បានកំពុងព្យាយាម ឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំង នគរបាលការពារព្រំដែនគោកបឹងសាគូ នៃវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ 911និងកម្លាំងយោធាកងពល51 បានសហការគ្នាឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ត្រង់ចំណុច ក្រោយអគារប៉ារ៉ាមិក ភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសួរនាំ។ នេះបើយោងតាមស្នងការនគរបាលខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលកាពារព្រំដែនបឹងសាគូ បានថ្លែងថា ការចាប់ខ្លួនជនជាតិថៃទាំងបីនាក់គឺធ្វើឡើង ខណៈពេលដែលពួកគេ កំពុងព្យាយាមឆ្លងដែនខុសច្បាប់។ យោងការសួរនាំ ស្ត្រីទាំងបីនាក់បានប្រាប់ថា មានមេខ្យល់ខ្មែរថៃ ជាអ្នកសម្រប សម្រួលក្នុងការរត់ផ្លូវ ពេលនេះមុខសញ្ញាមេខ្យល់បានកំពុងរត់គេចខ្លួន។
ស្ត្រីជនជាតិថៃទាំងបីរួមមាន៖
១-ឈ្មោះ Suphatta Nakmanee អាយុ២៥ឆ្នាំ
២-ឈ្មោះ Wilaiwan Aphisermsakun អាយុ២២ឆ្នាំ
៣-ឈ្មោះ Kanatsanan Promjuntuek អាយុ៣៩ឆ្នាំ ពួកគេទាំង៣នាក់រស់នៅខេត្តស្រះកែវ។
បច្ចុប្បន្នក្រោយសួរនាំ ស្ត្រីជនជាតិថៃទាំង៣ នាក់ ត្រូវបានបញ្ជូនទៅខាងនគរបាល អន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី៕



