Home សង្គម ខេត្តកំពង់ចាម បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៤៣នាក់ថ្មី និងមានករណីជាសះស្បើយ៩១នាក់ ស្លាប់២នាក់

ខេត្តកំពង់ចាម បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៤៣នាក់ថ្មី និងមានករណីជាសះស្បើយ៩១នាក់ ស្លាប់២នាក់

0

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ៩១នាក់ និងស្លាប់២នាក់។

ក្នុងករណីឆ្លងថ្មីរួមមាន៖ក្រុងកំពង់ចាម ០៨នាក់, ស្រុកកំពង់សៀម ១៤នាក់, ស្រុកកងមាស ០២នាក់ ស្រុកកោះសូទិន ០២នាក់, ស្រុកចំការលើ ០១នាក់, ស្រុកជើងព្រៃ ០១នាក់ ស្រុកបាធាយ ០១នាក់, ស្រុកព្រៃឈរ ០៩នាក់, ស្រុកស្ទឹងត្រង់ ០៣នាក់ ស្រុកស្រីសន្ធរ ០១នាក់ និងមកពីរាជធានីភ្នំពេញ ០១នាក់។

ដោយឡែកចំពោះករណីស្លាប់ចំនួន២នាក់ រួមមាន៖
១/ស្ត្រីជនជាតិខ្មែរ អាយុ ៧៨ឆ្នាំ នៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
២/ស្ត្រីជនជាតិខ្មែរ អាយុ ៤៥ឆ្នាំ នៅភូមិព្រៃភូមិ ឃុំកញ្ជៀច ស្រុកកញ្ជៀច ខេត្តព្រៃវែង។

Previous articleក្រសួងប្រកាស រកឃើញអ្នកឆ្លងជំងឺកូវីដ ចំនួន៨១៩នាក់ថ្មី ជាសះស្បើយ៧១៦នាក់ និងស្លាប់២៩នាក់
Next articleឃាត់ខ្លួន ស្ត្រីជនជាតិថៃ៣នាក់ ខណៈព្យាយាមឆ្លងដែន ខុសច្បាប់