ឆេះឃ្លាំង ស្តុកទុកទំនិញ មួយកន្លែង ទាំងស្រុង នៅខណ្ឌមានជ័យ

0

ភ្នំពេញ៖ នៅវេលាម៉ោង​ 10:00នាទីយប់​ ថ្ងៃសៅរ៍​​ ទី២៤ ខែកក្ដដា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះឃ្លាំងមួយកន្លែង​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១. ក្រុមទី1 ភូមិសន្សំកុសល5 សង្កាត់បឹងទំពុងទី1 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

មូលហេតុ នៃការឆាបឆេះ កំពុងស្រាវជ្រាវ

ប្រភេទសំណង់ ឃ្លាំងសង់ពីថ្មបេតុង​ប្រក់សង្ក័សី ទំហំ 30ម៉ែត្រ x 80ម៉ែត្រ ខូចខាតសំភារ: ឆេះឃ្លាំងស្តុកទុកទំនិញគ្រប់មុខ ទំហំ 30ម៉ែត្រ x 80ម៉ែត្រ ចំនួន ០១ រួមទាំងឆេះទំនិញស្តុកទុកក្នុងឃ្លាំង អស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាល ដាលដល់ផ្ទះអ្នកជិតខាងឡើយ។
ករណីអគ្គិភ័យនេះមិនបណ្តាលឱ្យ មានមនុស្សស្លាប់​ឬរងរបួស​ឡេីយ

ការពន្លត់នេះប្រេីប្រាស់រថយន្តការិ.​អគ្គិភ័យ​ ចំនួន 21គ្រឿង​ ប្រេីប្រាស់ទឹកអស់​ 126ឡាន​ ស្មើ​នឹង​ 846ម៉ែត្រគូប និងរថយន្តជំនួយអន្តរាគមន៍មានដូចខាងក្រោម :
+ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02ឡាន ស្មើនឹង 08ម៉ែត្រគូប។
+ រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វារចំនួន 07គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 21ឡាន ស្មើនឹង 126ម៉ែត្រគូប ។
+ រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យាចំនួន 02គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 02ឡាន ស្មើនឹង 08ម៉ែត្រគូប ។
+ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន 01ឡាន ប្រើប្រាស់ទឹកអស់ចំនួន 05ឡាន ស្មើនឹង 30ម៉ែត្រគូប ។

ពន្លត់ចប់​ នៅម៉ោង​ 02:00នាទីរំលងអាធ្រាត្រ.នាថ្ងៃ២៥ ខែកក្កដា ឆ្នាំ២០២១ ៕